បញ្ហាសុខភាពដែលស្ត្រីជួបប្រទះញឹកញាប់

បញ្ហាសុខភាពមួយចំនួនស្រ្តីទទួលការប៉ះពាល់ខុសពីបុរស និង កើតឡើងញឹកញាប់ជាងធម្មតា។ លើសពីនេះទៀត មានបញ្ហាសុខភាពស្ត្រីជាច្រើនដែលមានស្ថានភាពមិនបានដឹងពីអាការៈ និង ថ្នាំភាគច្រើនមិនបានបញ្ចូលស្ត្រីក្នុងដំណើរការនៃការធ្វើតេសនោះទេ។ ទោះជាយ៉ាងនេះក៏ដោយ ស្ត្រីមិនបានដាក់បញ្ចូលក្នុងការព្រួយបារម្ភនៃបញ្ហាសុខភាព រួមមានមហារីកសុដន់ មហារីកស្បូន អាក់រដូវ និង ការមានផ្ទៃពោះ។ ស្ត្រីអាចរងគ្រោះដោយសារគាំងបេះដូងច្រើនជាងបុរស។ ការបាក់ទឹកចិត្ត និង ភាពភ័យខ្លាចច្រើនឃើញក្នុងចំនោមអ្នកជំងឺស្ត្រី។ ស្ត្រីមានបញ្ហាទាក់ទងនឹងតម្រងនោម និង ការឆ្លងជំងឺដែលបណ្តាលមកពីការរួមភេទមានផលប៉ះពាល់ដល់ស្ត្រីច្រើនជាបុរស។ ខាងក្រោមនេះជាជំងឺ៧មុខដែលកើតឡើងចំពោះស្ត្រី៖

១. ជំងឺបេះដូង

ទោះជាទូទៅជំងឺបេះដូងកើតឡើងច្រើនចំពោះបុរស ប៉ុន្តែស្ត្រីក៏មានជំងឺនេះស្មើរនឹងបុរសដែរ។ ត្រឹមតែ៥៤%នៃស្ត្រីយល់ថា ជំងឺបេះដូងជាជំងឺចំបងដែលមានហានិភ័យចំពោះសមាសភាពភេទរបស់ពួកគេ។

២. ជំងឺមហារីកសុដន់

មហារីកសុដន់កំពុងតែរីករាលដល់កោសិកាផ្សេងទៀត ហើយមហារីកកំរិតធ្ងន់កំពុងតែប៉ះពាល់ស្ត្រីទូទាំងពិភពលោក។ បញ្ហានេះភាគច្រើនកើតចំពោះស្ត្រីដែលរស់នៅប្រទេសកំពុងអភិវឌ្ឍ ដោយសារតែការរស់នៅរបស់ពួកគេបានយូរជាងមុន។

ដំបូងដែលធ្វើឱ្យស្ត្រីមានជំងឺមហារីកសុដន់ ដោយសារតែដុំសាច់មានការអភិវឌ្ឍន៍។ ដុំសាច់ភាគច្រើនមិនមានបញ្ហាធ្ងន់ធ្ងរទេ ប៉ុន្តែវាមានសារៈសំខាន់មែនទែនដែលស្ត្រីម្នាក់ៗពិនិត្យជាមួយនឹងអ្នកឯកទេស។

៣. មហារីកស្បូន ឬ មហារីកមាត់ស្បូន

មនុស្សភាគច្រើនអត់យល់ពីភាពខុសគ្នារវាងមហារីកស្បូន និង មហារីកមាត់ស្បូននោះទេ។ មហារីកមាត់ស្បូន ផ្តើមចេញពីចំនុចនៃមាត់ស្បូន ចំនែកមហារីកស្បូនគឺកើតឡើងពីខាងក្នុងនៃស្បូន។ មហារីកទាំងពីរប្រភេទនេះមានការឈឺចាប់ប្រហាក់ប្រហែលគ្នា មហារីកមាត់ស្បូនអាចបណ្តាលឱ្យមានធ្លាក់ស និង ឈឺចាប់ពេលដែលរួមដំនេក។

មហារីកស្បូនមានអាការៈទូទៅពេក ប៉ន្តែស្ថានការណ៍គឺពិបាកនឹងយល់។​ ក្រោយមកអាចរកឃើញថាមានមហារីកស្បូនជាសជាងមហារីកមាត់ស្បូន។

៤. រោគស្ត្រី

ការមករដូវ និង ធ្លាក់សជារឿងធម្មតាក្នុងវដ្តរដូវ។ ប៉ន្តែបើមានអារៈបន្ថែមក្នុងកំឡុងពេលមានរដូវអាចជាសញ្ញានៃបញ្ហាសុខភាព និង រោគសញ្ញាមិនប្រក្រតី ដូចជាការមករដូវនៅចន្លោះរដូវ និង ការបត់ជើងតូចញឹកញាប់ អាចប៉ះពាល់ដល់បញ្ហាសុខភាពផ្សេងទៀត។

អាចបណ្តាលឱ្យមានបញ្ហាសុខភាពនៃប្រដាប់ភេទ ដែលអាចងាយរកនូវការឆ្លងជំងឺនៅពេលរួមភេទ ឬ មហារីក។ ប្រសិនបើមិនបានព្យាបាលទាន់ពេលអាចបណ្តាលឱ្យអារ ឬ ខូចក្រលៀន។

៥. បញ្ហាពេលមានផ្ទៃពោះ

ស្ត្រីដែលមានបញ្ហាសុខភាព អាចធ្វើឱ្យស្ត្រីមានការលំបាក់នៅពេលដែលកំពុងតែមានផ្ទៃពោះ ដែលមានផលប៉ះពាល់ដល់ទាំងម្តាយ និង ទារកនៅក្នុងផ្ទៃ។ ជំងឺហឺត ទឹកនោមផ្អែម និង ជំងឺបាក់ទឹកចិត្តអាចមានផលប៉ះពាល់ដល់ម្តាយ និង ទារកប្រសិនបើមិនបានគ្រប់គ្រងបានល្អ។

ការមានផ្ទៃពោះអាចបណ្តាលឱ្យម្តាយធ្លាក់ចុះនៃគ្រាប់ឈាមក្រហម ដែលគេហៅថា ជំងឺស្លេកស្លាំង ឬ បាក់ទឹកចិត្ត។ បញ្ហាផ្សេងទៀតអាចកើតឡើង ដោយការបង្ករកំនើតក្រៅស្បូន ដែលធ្វើឱ្យមានការលំបាក់ក្នុងការធ្វើចលនា។ ប៉ន្តែអ្នកអាចទេសអាចព្យាបាលបាននៅខណៈពេលដែលមានអាសន្ន។

៦. ជំងឺអូតូអ៊ុយមីន

ជំងឺអូតូអ៊ុយមីន កើតឡើងនៅពេលកោសិកាត្រូវបានវាយលុកឱ្យវីរុស។ ដោយសារតែវាកើតឡើងច្រើនចំពោះស្ត្រី អ្នកស្រាវជ្រាវនៅមិនទាន់យល់ច្បាស់នៅឡើយ។​ ជំងឺនេះមានរោគសញ្ញាដូចខាងក្រោម៖ អស់កំលាំង ក្តៅខ្លួន ឈឺចាប់ រោលលើស្បែក វិលមុខ។

ប្រព័ន្ធអូតូអ៊ុយមីនភាគច្រើនកើតនៅក្នុងពោះ។ បើមានបញ្ហានេះអាចព្យាបាលតាមធម្មជាតិបាន៖ កាត់បន្ថយការញ៉ាំជាតិស្ករ កាត់បន្ថយការញ៉ាំជាតិខ្លាញ់ កាត់បន្ថយភាពស្មុគ្រស្មាញ កាត់បន្ថយការបរិភោគជាតិពុល។

៧. ជំងឺបាក់ទឹកចិត្ត និង ភ័យខ្លាច

ការកើនឡើង និង ការថយចុះនៃអកមនអាចបណ្តាលឱ្យមានជំងឺបាក់ទឹកចិត្ត ឬ ភ័យខ្លាច។ រោគសញ្ញាមុនពេលមករដូវអាចកើតជាទូទៅក្នុងចំនោមស្ត្រី ប៉ុន្តែរោគសញ្ញាដែលមិនប្រក្រតីដែលកើតឡើងមុនពេលមានរដូវគឺជាបញ្ហាធ្ងន់ធ្ងរ។ ក្រោយបង្កើតកូនហើយ ម្តាយជាច្រើនអាចមានជំងឺបាក់ទឹកចិត្តដែលត្រូវបានគេហៅថា កូនស្គាល់មុខ។ ប៉ុន្តែការបាត់ទឹកចិត្តដែលកើតចេញពីក្នុងអាចខ្លាំងជាងនឹងទៀត ទាក់ទងនឹងការព្រួយបារម្ភ ការផ្លាស់ប្តូរអារម្មណ៍ កើតទុក្ខ ឬ អស់កំលាំង។

Leave a Comment

Your email address will not be published. Required fields are marked *

Shopping Cart