ធ្លាក់សមាននាទីយ៉ាងសំខាន់ក្នុងការការពារប្រព័ន្ធបន្តពូជរបស់ស្ត្រី។ ទឹករំអិលដែលបង្កើតដោយក្រពេញនៅក្នុងទ្វារមាស និង មាត់ស្បូនដើម្បីបញ្ជូកកោសិកាងាប់ និង បាក់តេរីចេញពីក្នុងខ្លួន។ វាកើតឡើងដើម្បីសម្អាត និង ជួយការពារកុំឱ្យមានការឆ្លងមេរោគ។
ភាគច្រើន ការធ្លាក់សគឺជារឿងធម្មតា។ ចំនួននៃការធ្លាក់សអាចមានបរិមាណ ក្លិន និង ពណ៌ខុសៗគ្នា អាស្រ័យលើវដ្តនៃការមករដូវរបស់អ្នក។ ឧទាហរណ៍ បរិមាណនៃការធ្លាក់សនឹងមានការកើនឡើងនៅពេលដែលអ្នកកំពុងតែផលិតអុវ៉ុល បំបៅដោះកូន ឬ មានចំណង់ផ្លូវភេទ។ ក្លិនក៏មានភាពខុសគ្នារវាងអ្នកកំពុងពោះធំ និង អ្នកដែលខ្វះអនាម័យ។
ប៉ុន្តែអ្វីដែលមានការផ្លាស់ប្តូរនេះមិនមានអ្វីដែលគួរឱ្យបារម្ភនោះទេ។ ប្រសិនបើពណ៌ ក្លិន ឬ ការទៀងទាត់នៃការធ្លាក់ស ខុសពីប្រក្រតី ជាពិសេសនៅពេលដែលអ្នកមានរមាស់ ឬ ក្រហាយ នោះអ្នកអាចកំពុងឆ្លងរោគ ឬ មានហេតុផលអ្វីផ្សេង។
តើអ្វីដែលបណ្តាលឱ្យមានការធ្លាក់សមិនប្រក្រតី?
រាល់ការប្រែប្រួលនៅក្នុងតុល្យភាពនៃរបស់បាក់តេរីធម្មតាអាចបណ្តាលឱ្យមានក្លិន ពណ៌ ឬ ធ្លាក់សដែលមានសណ្ឋានប្លែក។ ខាងក្រោយមនេះ គឺជាកត្តាដែលបណ្តាលឱ្យបាត់តុល្យភាព៖
- ការប្រើប្រាស់ប្រភេទថ្នាំផ្សះ
- បាក់តេរីដែលកើតមានចំពោះស្ត្រីដែលកំពុងមានផ្ទៃពោះ ឬ ស្ត្រីដែលមានដៃគូររួមភេទច្រើន
- ថ្នាំពន្យាកំណើត
- មហារីកស្បូន
- ដោយសារតែមានជំងឺដែលឆ្លងដោយការរួមភេទ
- ជំងឺទឹកនោមផ្អែម
- មកពីការប្រើសាប៊ូ ឡេង ឬ ពពុះសម្រាប់ដុះខ្លួនខុស
- មានបញ្ហាឆ្អឹងត្រគាកក្រោយធ្វើការវះកាត់រួច
- ប៉ារាស៊ីតដែលឆ្លងតាមរយៈការរួមភេទដោយមិនមានការការពារត្រឹមត្រូវ
- មានរមាស់ ឬ កន្ទួលនៅលើប្រដាប់ភេទ
- មានផ្សិត
តើត្រូវព្យាបាលការធ្លាក់សមិនប្រក្រតីដោយវិធីណា?
ការព្យាបាលត្រូវធ្វើឡើងដោយផ្អែកលើមូលហេតុនៃការកកើតឱ្យមានបញ្ហា។ ឧទាហរណ៍ បើការធ្លាក់សបណ្តាលមកពីផ្សិត អាចប្រើថ្នាំ ឬ ទឹកអនាម័យធម្មជាតិដែលអាចជួយផ្តល់នៅតុល្យភាពបាក់តេរីមកវិញ។ តែបើឆ្លងតាមរយៈការរួមភេទមានដៃ ត្រូវរកជំនួយពីអ្នកឯកទេស និង ស្តាប់តាមវិជ្ជបញ្ជា។
តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីការពារកុំឱ្យមានការធ្លាក់សមិនប្រក្រតី?
- រក្សាអនាម័យប្រដាប់ភេទ ដោយលាងសម្អាតដោយថ្នមៗ ជាមួយនឹងទឹកអនាម័យធម្មជាតិ និង ទឹកក្តៅអ៊ុនៗ។ បើមិនចាំបាច់ មិនបាច់លាងដល់ខាងក្នុងនោះទេ។
- មិនគួរប្រើសាប៊ូដែលមានក្លិន ឬ ផលិតផលស្ត្រីដែលជាស៊ូប្រាយបាញ់ ឬ សាប៊ូដែលមានពពុះទេ។
- ក្រោយប្រើបន្ទប់ទឹក គួរលាង ឬ ជូតពីមុខទៅក្រោយដើម្បីកុំឱ្យបាក់តេរីចូលក្នុងទ្វារមាសអាចបណ្តាលឱ្យមានការប៉ះពាល់។
- ប្រើខោក្នុងដែលផលិតពីជាតិកាតុង១០០ភាគរយ និង ជឿសវាការស្លៀកពាក់តឹងពេក។
ប្រភព៖ វែបសាយសុខភាព (WebMD)